ធ្លាប់តែឮគេនិយាយ ការពិតជប់ខ្យល់មានប្រយោជន៍ច្រើនបែបនេះសោះ!



សម្រាប់ប្រជាជននៅតាមបណ្តាប្រទេសមួយចំនួនប្រហែលជាមិនស្គាល់ឬមិនសូវដឹងពីការជប់ខ្យល់ ប៉ុន្តែជឿជាក់ថា ប្រជាជនខ្មែរស្ទើរតែទាំងអស់សុទ្ធតែធ្លាប់ឮ ធ្លាប់ស្គាល់ និងប្រហែលជាធ្លាប់
សាកល្បងផងដែរ ជាពិសេសចាស់ៗតែម្តង។ ការជប់ខ្យល់នេះ ត្រូវបានគេដឹងថា មានជាយូរលង់ណាស់មកហើយ ពោលតាមការស្រាវជ្រាវបង្ហាញថា មានតាំងពី ឆ្នាំ ៣០០០ មុនគ្រឹស្តសករាជឯណោះ។ ដោយការជប់ខ្យល់គឺជាវិធីសាស្ត្រមួយ ដែលដុតភ្លើង(កម្តៅ) ចូលទៅក្នុងកែវតូចៗជាច្រើនហើយជប់ទៅលើខ្នងរបស់អ្នកជំងឺបានមួយសន្ទុះធំទើបដកចេញមកវិញ។ ការធ្វើបែបនេះអាចជួយដល់ចលនាលំហូរសសៃឈាម រត់សព្វសសៃរាងកាយ។ ម្យ៉ាងវិញទៀតនៅពេលដែលស្បែកនៅជាប់-ជប់នៅក្នុងកែវនោះជាលិកាសាច់ដុំដែលនៅខាងក្រោមនឹងមានសភាពធូរស្រាលផងដែរ។
ក្រៅពីជួយដល់ចលនាលំហូរឈាមការជប់ខ្យល់ត្រូវបានគេដឹងថាមានប្រយោជន៍ធំៗ៩ សម្រាប់សុខភាពរាងកាយផងដែរ រួមមានដួចជា៖
ក្រៅពីជួយដល់ចលនាលំហូរឈាមការជប់ខ្យល់ត្រូវបានគេដឹងថាមានប្រយោជន៍ធំៗ៩សម្រាប់សុខភាពរាងកាយផងដែរ
#បំបាត់ការឈឺចាប់ការជប់ខ្យល់មិនត្រឹមតែជួយឱ្យលំហូរឈាមដំណើរការល្អនោះទេ តែអាចជួយសម្រាលការឈឺចាប់បានច្រើនយ៉ាងហើយថែមទាំងអាចជួយបន្ថយការឈឺចាប់សម្រាប់អ្នកដែលមានការឈឺចាប់ទាក់ទង
នឹងជំងឺមហារីកផងដែរ។ដោយវាអាចជួយរំញោចជាលិកាទាំងនោះដោយផ្តល់សម្ពាធនៅត្រង់
កន្លែងដែលឈឺចុកចាប់រួមទាំងផ្តល់អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅដល់ជាលិកាទាំង
នោះផងដែរ។
#ជួយព្យាបាលផ្តាសាយក្អកនិងអាលែកហ្ស៊ីការជប់ខ្យល់អាចជួយរំញោចដល់សួតកាត់បន្ថយឬបំបាត់បញ្ហាស្លេស ថែមទាំងអាចជួយព្យាបាលជំងឺផ្តាសាយក្អកនិងបញ្ហាអាលែក្ស៊ីស្បែកផ្សេងៗជាច្រើនទៀត។ម្យ៉ាងវិញទៀតថែមទាំងជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំដោយជួយកាត់បន្ថយអារម្មណ៍ហត់នឿយ និងរុញច្រានសារធាតុឈាមរាវឡើងមកខាងលើស្បែក(ស្នាមក្រហមមូលដុំៗដែលបន្សល់ពីការជប់ខ្យល់)
#ជួយបន្ថយភាពតានតឹងអារម្មណ៍តានតឹងស្មុគស្មាញក៏ជាមូលហេតុមួយចម្បងដែលធ្វើឱ្យអ្នកមានបញ្ហាសុខភាពផងដែរ។ ការជប់ខ្យល់ គឺជាវិធីមួយដ៏សំខាន់ ដែលអាចជួយបន្ធូរបន្ថយភាពតានតឹងទាំងក្នុងរាងកាយ និងក្នុងអារម្មណ៍ ប្រៀបបីដូចជាការម៉ាស្សារាងកាយផងដែរ។
ការជប់ខ្យល់គឺជាវិធីមួយដ៏សំខាន់ដែលអាចជួយបន្ធូរបន្ថយភាពតានតឹងទាំងក្នុងរាងកាយនិងក្នុងអារម្មណ៍ ប្រៀបបីដូចជាការម៉ាស្សារាងកាយ
# ព្យាបាលជំងឺមួយចំនួន
ការជប់ខ្យល់អាចជួយបន្ថយការឈឺចាប់ក្នុងមួយរយៈពេលខ្លី ចំពោះបញ្ហាសុខភាពទាក់ទងនឹង
តួនាទីប្រអប់ដៃ (Carpal Tunnel ) ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការបំពេញមុខងាររបស់ប្រអប់ដៃ និងមានអាការស្ពឹកស្រពន់ដូច្នេះការជប់ខ្យល់បែបនេះ អាចបំបាត់អាការឈឺចុកចាប់បានដល់ទៅ
មួយសប្តាហ៍ផងដែរ។
# ជួយប្រឆាំងនឹងភាពចាស់
អាយុកាន់តែកើន មិនថាតែបញ្ហាសុខភាពនោះទេ សូម្បីតែរូបសម្រស់ក៏ថយចុះ។ ការជប់ខ្យល់ អាចជួយបង្កើនចរន្តឈាម ផ្គត់ផ្គង់អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់ជាលិកា និងសាច់ដុំ ដើម្បីផលិតជាតិខូឡាជែនជំនួយសុខភាពស្បែក បំបាត់ស្នាមជ្រីវជ្រួញ និងធ្វើឱ្យអ្នកនៅតែក្មេងជាងវ័យទៀតផង។
# ជំនួយប្រព័ន្ធរំលាយអាហារ
ការជប់ខ្យល់អាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អបំបាត់អាការធុញថប់ ថែមទាំងអាច
ធ្វើការប្រឆាំងនឹងជំងឺរលាកក្រពះពោះវៀនបាត់បង់ចំណង់អាហារ ជាតិទឹកនៅក្នុងខ្លួនហួសប្រមាណ និងជំងឺទាក់ទងក្រពះពោះវៀនជាច្រើនមុខផ្សេងទៀតជាដើម។
ការជប់ខ្យល់អាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អបំបាត់អាការធុញថប់ ថែមទាំងអាចធ្វើការប្រឆាំងនឹងជំងឺ
រលាកក្រពះ ពោះវៀន
#ជួយដល់បញ្ហាស្បែកការសិក្សាបង្ហាញថាការជប់ខ្យល់អាចជួយប្រឆាំងនឹងការកើតមុនជំងឺអាលែក្ស៊ី និងរលាកស្បែកផ្សេងៗជាច្រើនមុខជាពិសេសត្រូវបានគេដឹងថាគឺជាវិធីដែលអាចព្យាបាលការកើតមុនដ៏ល្អបំផុត ជាងការប្រើថ្នាំទៅទៀត។
#ជួយធ្វើឱ្យមុខរបួសរលាកឆាប់ជាសះស្បើយការរលាករ៉ាំរ៉ៃអាចធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុខភាពទាំងមូលបានប៉ុន្តែការជប់ខ្យល់ ត្រូវបានគេដឹងថាអាចជួយកាត់បន្ថយអាការឈឺចុកចាប់ដោយសាររលាកថែមទាំងធ្វើឱ្យរបួសឆាប់ជាសះស្បើយ
ទៀតផង។
# ជួយបណ្តេញជាតិពុល
ការជប់ខ្យល់ក៏អាចជួយបណ្តេញជាតិពុលចេញពីរាងកាយផងដែរដែលអាចធ្វើឱ្យឈាមរត់បានស្រួល កម្ចាត់ជាតិពុលពីក្នុងខ្លួនជម្រុះកោសិកាចាស់ដែលងាប់ចេញថែមទាំងអាចជួយដោះស្រាយបញ្ហា
សុខភាពជាច្រើនមុខថែមទៀតផង។
ការជប់ខ្យល់ក៏អាចជួយបណ្តេញជាតិពុលចេញពីរាងកាយផងដែរដែលអាចធ្វើឱ្យឈាមរត់បានស្រួល កម្ចាត់ជាតិពុលពី
ក្នុងខ្លួន ជម្រុះកោសិកាចាស់ដែលងាប់ចេញ

ចំណាំ៖
ការជប់ខ្យល់ ត្រូវធ្វើដោយមានការប្រុងប្រយ័ត្នខ្ពស់ទាំងផ្នែកកម្តៅ និងភ្លើង រួមទាំងកត្តាអនាម័យ
ផងដែរ ចៀសវាងហានិភ័យណាមួយកើតឡើង ជាយថាហេតុ។ យកល្អ គួរតែធ្វើជាមួយនឹងអ្នកជំនាញ ទើបជាការល្អ៕ 

Comments

Popular posts from this blog

កំណប់តន្រ្តីដូនតា

ពិតជានឹកស្មានពុំដល់មែន! ត្រឹមគល់ស្លឹកគ្រៃ១គល់សោះ អាចជួយព្យាបាលជំងឺកាចសាហាវទាំងនេះ